តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ John Blase

កុំឲ្យឱកាសកន្លងផុតទៅ

មុនពេលកម្មវិធីថ្វាយបង្គំពាក់កណ្តាលសប្តាហ៍ចាប់ផ្តើម មនុស្សមួយក្រុមបានជជែកគ្នា អំពីដួងច័ន្ទដែលបានរះពេញវង្ស កាលពីយប់មុន។ ដួងច័ន្ទពេញវង្សនោះ ពិតជាស្រស់ស្អាតណាស់ គឺហាក់ដូចជាវាកំពុងតែអង្គុយនៅលើជើងមេឃ។ អ្នកស្រីវែប(Webb) ជាអ្នកចាស់ទុំជាងគេ ក្នុងការសន្ទនានេះ ជាអ្នកដែលមានសក់ស្កូវ ដែលស្រឡាញ់ដួងច័ន្ទ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គាត់ដឹងថា នៅពេលនោះ ខ្ញុំនិងភរិយាខ្ញុំមានកូនពីរនាក់ ក្នុងគ្រួសារយើង ហើយគាត់ចង់ជួយខ្ញុំ នៅក្នុងការបង្ហាត់បង្រៀនពួកគេ តាមរបៀបដ៏ត្រឹមត្រូវ។ គាត់ក៏បានប្រាប់ខ្ញុំ កុំឲ្យភ្លេចឆក់ឱកាសនាំកូនៗរបស់ខ្ញុំមើលដួងច័ន្ទ ដ៏ស្រស់ស្អាតនោះ។

អ្នកស្រីវែបសក្តិសមនឹងធ្វើជាអ្នកនិពន្ធបទទំនុកដំកើងដ៏ល្អម្នាក់។ គាត់បានជញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ស្តេចដាវីឌ អំពីស្នាព្រះហស្តរបស់ព្រះ នៅលើមេឃ ដែល “ពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍(ទំនុកដំកើង ១៩:៣-៤)។ ស្តេចដាវីឌ និងអ្នកស្រីវែប មិនចង់ថ្វាយបង្គំដួងច័ន្ទ ឬផ្កាយឡើយ គឺចង់ថ្វាយបង្គំតែព្រះជាម្ចាស់ ដែលបានបង្កើតពួកវាមក ដោយព្រះហស្តដ៏ប៉ិនប្រសប់។ ស្ថានសួគ៌ និងផ្ទៃមេឃបានបើកបង្ហាញសិរីល្អរបស់ព្រះ(ខ.១)។

យើងក៏អាចលើកទឹកចិត្តអ្នកដែលនៅក្បែរយើង ដែលរាប់ចាប់តាំងពីក្មេងតូច ក្មេងជំទង់ រហូតដល់ប្តីប្រពន្ធ និងអ្នកជិតខាង ឲ្យឈប់បង្អង់ ដើម្បីមើល និងស្តាប់ការប្រកាស់ និងបង្ហាញនូវសិរីល្អរបស់ព្រះជាម្ចាស់ នៅជុំវិញខ្លួនយើង។ ការផ្តោតចិត្តទៅលើស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើត អាចនាំឲ្យយើងមានចិត្តចង់ថ្វាយបង្គំទ្រង់។ ចូរយើងកុំឲ្យឱកាសនេះកន្លងផុតទៅឡើយ។…

សេចក្តីសប្បុរសសម្រាប់អ្នកដែលនៅរស់

ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ពួក​ជំនុំ​មួយ ដែល​មាន​ប្រពៃណី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ឧទាហរណ៍ ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្តិ​ជា​ទីស្រឡាញ់​ណា​ម្នាក់​ស្លាប់ ជា​ញឹក​ញាប់ ព្រះវិហារ​របស់​ខ្ញុំ បាន​ដាក់​កៅ​អី​វែង ឬ​ផ្ទាំង​គំនូរ​ណា​មួយ នៅ​តាម​ផ្លូវ​ដើរ​ក្នុង​ព្រះវិហារ ដោយ​មាន​ផ្លាក​ស្ពាន់​មួយ ដែល​មាន​សរសេរ​អក្សរ​ពី​លើ ដើម្បី​នឹកចាំ អំពី​អ្នក​ដែល​បាន​ទទួល​មរណៈភាព​នោះ។ គេ​បាន​សរសេរ​ឈ្មោះ​គាត់ នៅ​លើ​ផ្លាក​នោះ ដើម្បី​រំឭក អំពី​ជីវិត​របស់គាត់​ដែល​បាន​កន្លង​ផុត​ទៅហើយ។ ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ ចំពោះ​ការ​រំឭក​យ៉ាង​ដូច​នេះ។ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ឲ្យ​តម្លៃ​រហូត​ដល់​ពេល​សព្វ​ថ្ងៃ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ប្រពៃណី​នេះ​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​បង្អង់ ហើយ​ពិចារ​ណា ព្រោះ​ផ្លាកទាំង​នោះ គឺ​ជា​វត្ថុ​ដែល​គ្មាន​ចលនា គ្មាន​ជីវិត។ តើ​យើង​អាច​ប្រើ​គ្រឿង​រំឭក​នេះ ជា​ប្រយោជន៍​ដល់​អ្នក​ដែល​នៅ​រស់ ដោយ​របៀប​ណា​ខ្លះ?

បន្ទាប់​ពី​យ៉ូណាថាន ដែល​ជា​មិត្ត​សំឡាញ់​របស់​ដាវីឌ​បាន​បាត់​បង់​ជីវិត ដាវីឌ​ចង់​នឹក​ចាំ​អំពី​ទ្រង់ ហើយ​ក៏​បាន​រក្សាពាក្យ​សន្យា ដែល​ខ្លួន​មាន​ចំពោះ​ទ្រង់​(១សំាយ៉ូអែល ២០:១២-១៧)។ ប៉ុន្តែ ទ្រង់​មិន​បាន​ស្វែង​រក​វត្ថុ​ដែល​គ្មានជីវិត ដើម្បី​ធ្វើ​ការ​រំឭក​ដល់​យ៉ូណាថាន​ឡើយ។ ទ្រង់​រក​ឃើញ​មភីបូសែត ដែល​ជា​បុត្រា​របស់​យ៉ូណាថាន(២សាំយ៉ូអែល ៩:៣)។ ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស(ខ.១) ដល់​មភីបូសែត(ខ.៦-៧) ដោយ​ប្រគល់​ដី​ដល់​គាត់(គឺដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ស្តេច​សូល ដែល​ជា​ឰយុកោ​) ហើយ​ក៏​បាន​ផ្គត់​ផ្គង់​អាហារ និង​ទឹក​ជា​ប្រចាំ(គឺបរិភោគ​នៅ​តុ​របស់​ស្តេច)។

ខណៈ​ពេល​ដែល​យើង​បន្ត​នឹក​ចាំ អំពី​អ្នក​ដែល​បាន​លាចាក​លោក ដោយ​ប្រើ​វត្ថុ​អ្វី​មួយ ជា​ការ​រំឭក​ដល់​ពួក​គេ ចូរយើង​កុំ​ភ្លេច​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស ដល់​អ្នក​ដែល​នៅ​រស់ តាម​គំរូ​របស់​ស្តេច​ដាវីឌ​ផង​ដែរ។—JOHN BLASÉ

ក្តីសង្ឃឹមមានឡើងវិញ

តើ​ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត​ឬ? តើ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ឬ? តើ​ទឹក​សមុទ្រ​មាន​រស់​ជាតិ​ប្រៃ​ឬ? តើ​អាតូម​របស់​អង្គធាតុ​កូបាល់ មាន​ទម្ងន់​៥៨,៩​ឬ? ទោះ​អ្នក​មាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត ឬ​គ្រាន់​តែ​ចូល​ចិត្ត​ស្វែង​យល់ អំពី​វិទ្យា​សាស្រ្ត ជា​ការ​កម្សាន្ត​ក្តី យើង​ត្រូវ​ឆ្លើយ​ថា “បាទ ឬ​ចាស” ចំពោះ​សំណួរ​ទាំង​អស់​នេះ។ តាម​ពិត សំណួរ​ដូច​នេះ មាន​បង្កប់​ការ​ចម្អក ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត។

បើ​យើង​មិន​ប្រយ័ត្ន​ទេ ជួន​កាល ត្រចៀក​ដ៏​ទាន់​សម័យ​របស់​យើង ប្រហែល​ជា​ស្តាប់​ឮ​ការ​ចម្អក នៅ​ក្នុង​សំណួរ​របស់ព្រះ​យេស៊ូវ​ដែល​បាន​សួរ​បុរស​ម្នាក់​ថា “តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ?”(យ៉ូហាន ៥:៦)។ ហើយ​មនុស្ស​សម័យ​ទំនើប ប្រហែល​ជា​ចង់​ឆ្លើយ​ថា “តើ​ព្រះ​អង្គ​និយាយ​លេង​ឬ? ទូល​បង្គំ​ចង់​ឲ្យ​ព្រះ​អង្គ​ជួយ ប្រហែល​៣៨​ឆ្នាំ​ហើយ!” ប៉ុន្តែ សំណួរ​របស់​ព្រះ​អង្គ​គ្មាន​ការ​ចម្អក​ទេ។ នេះ​ជា​ការ​ពិត​មែន។ ព្រះ​សូរ​សៀង​របស់​ព្រះ​យេស៊ូវ តែង​តែ​មាន​ពេញ​ដោយការ​អាណឹត ហើយ​សំណួរ​របស់​ទ្រង់ តែង​តែ​បាន​ចោទ​សួរ​យើង ដើម្បី​ប្រយោជន៍​យើង​ទាំង​អស់។

ព្រះយេស៊ូវ​ជ្រាប​ថា បុរស​នោះ ពិត​ជា​ចង់​ជា​ពី​ជម្ងឺ។ ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា គេ​មិន​បាន​ខ្វល់​ពី​គាត់ តាំង​ពី​យូរ​មក​ហើយ​។ មុន​ពេល​ព្រះយេស៊ូវ​ធ្វើ​ការ​អស្ចារ្យ​មួយ​នេះ បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​ដើម្បី​ប្រទាន​ក្តី​សង្ឃឹម​ដល់​គាត់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ប្រទាន​ក្តី​សង្ឃឹម ដោយ​សួរ​សំណួរ​ដ៏​មាន​ន័យ​នោះ ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ”(ខ.៨)។ យើង​ម្នាក់​ៗ​សុទ្ធ​តែមាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​យើង ដែល​ក្តី​សង្ឃឹម​បាន​ក្រៀម​ស្វិត ដូច​បុរស​ពិការ​នោះ​ដែរ។​ តែ​ទ្រង់​បាន​ទត​ឃើញ​យើង ​ហើយ​បាន​អញ្ជើញ​យើង ដោយ​ព្រះ​ទ័យ​អាណឹត…

ការប្រុងប្រយ័ត្នចំពោះអ្វីៗដែលនៅជុំវិញខ្លួន

មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ ដែល​មាន​គ្នា​៥​នាក់ បាន​ទៅ​ទីក្រុង​រ៉ូម ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដូវ​បុណ្យ​ណូអែល។ នៅ​កន្លែង​មួយ មាន​មនុស្ស​កក​កុញ​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ដូច​មិន​ធ្លាប់​ឃើញ​មនុស្ស​ច្រើន​យ៉ាង​នេះ​ទេ។ យើង​បាន​ដើរ​បត់​ចុះ​ឡើង​ៗ កាត់​តាម​ហ្វូង​មនុស្ស ដើម្បី​ទៅ​មើល​កន្លែង​ទេស​ចរណ៍ ដូច​ជា​ទីក្រុង​វ៉ាទីកង់ និង​សំណង់​ស្តាត​ខូលីសៀម​ជា​ដើម។ ពេល​នោះ ខ្ញុំ​ក៏​បាន​និយាយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​កូន​ៗ​របស់​ខ្ញុំ មាន​ការ​ប្រុង​ប្រយ័ត្ន អំពី​ទីតាំង​ដែល​ពួក​គេ​បាន​ទៅ​ដល់ គឺ​ត្រូវ​ដឹង​ថា ពួក​គេ​កំពុង​នៅ​ទីណា មាន​នរណា​ខ្លះ​នៅ​ក្បែរ​ពួក​គេ ហើយ​មាន​រឿង​អ្វី​កំពុង​កើត​ឡើង។ យើង​កំពុង​រស់​នៅ​សម័យ ដែល​ពិភព​លោក​មិន​មាន​សុវត្ថិ​ភាព ទោះ​នៅ​ក្នុង​ផ្ទះ ឬ​នៅ​ក្រៅ​ប្រទេស​ក្តី។ ហើយ​ដោយ​សារ​ក្មេង​ៗ(ក៏​ដូច​ជា​មនុស្ស​ធំ)ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​ចល័ត និង​ពាក់​កាស់​នៅ​ត្រចៀក នោះ​ពួក​គេ​មិន​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ឡើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​អធិស្ឋាន ​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​ភីលីព សូម​ឲ្យ​ពួក​គេមាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ភីលីព ១:៩-១១។ ត្រង់​ចំណុច​នេះ គាត់​ចង់​ឲ្យ​ពួក​គេ​បង្កើន​ការ​យល់​ដឹង​អំពី​ មនុស្ស​ និង​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ហើយ​ដឹង​ថា​ ខ្លួនកំពុង​នៅ​ទីណា។ ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​បាន​ក្រើន​រំឭក​ពួក​គេ ក្នុង​គោល​ដៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ។ តាម​ពិត គាត់​ចង់​ឲ្យ​រាស្រ្ត​ដ៏​បរិសុទ្ធ​របស់​ព្រះ បាន​ធ្វើ​ជា​អ្នក​ទទួល​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ ហើយ​ប្រើ​ក្តី​ស្រឡាញ់​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ដឹង​ថា មាន​សេចក្តី​អ្វី​ខ្លះ​ដែល “ល្អ​បំផុត” និង​រស់​នៅ​ក្នុង​សេច​ក្តី “បរិសុទ្ធ និង​ឥត​មាន​កន្លែង​បន្ទោស​បាន” ហើយ​មាន​ពេញ​ដោយ​គុណ​សម្បត្តិ​ដ៏​ល្អ…

គង់នៅជាមួយយើង

មាន​ពេល​មួយ ពេល​ខ្ញុំ​ដើរ​ទិញ​ឥវ៉ាន់ ក្នុង​ហាង​ទំនិញ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់ កំពុង​ឈរ​សម្លឹង​មើល​ទៅ​ធ្នើរ​ដាក់​ទំនិញ ដែល​នៅ​ខ្ពស់​ជាង​គេ។ នៅ​លើ​ធ្នើរ​នោះ ខ្ញុំ​ឃើញ​មាន​ដប​ទឹក​ជ្រលក់​ស្ពេ​កាទី (នំ​បញ្ចុក​អ៊ីតាលី)ជា​ច្រើន​ដប។​ ខ្ញុំ​ក៏​កំពុង​តែ​ឈរ​នៅ​ក្បែរ​គាត់ អស់​ពេល​ពីរ​បី​នាទី ដោយ​ភ្នែក​ផ្តោត​ទៅ​រក​ធ្នើ​ឥវ៉ាន់​នោះ​ផង​ដែរ ដោយ​មិន​ដឹង​ថា ត្រូវ​ជ្រើស​រើស​យក​ដប​មួយ​ណា។ នាង​បាន​មើល​ទៅ​ធ្នើ​នោះ​ទាល់​តែ​ភ្លឹក មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ឈរ​នៅ​ក្បែរ​នោះ​ទេ។ ខ្ញុំ​មិន​មាន​បញ្ហា នៅ​ក្នុង​ការ​ឈោង​ទៅ​រក​ធ្នើ​ដែល​នៅ​គេ​នោះ​ទេ ព្រោះ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​គួរ​សម​ដែរ។ តែ​នាង​មាន​កម្ពស់​ទាប​ពេក មិន​អាច​ឈោង​ដល់ បាន​ជា​ខ្ញុំ​សួរ​នាំ​នាង​ថា តើ​ខ្ញុំ​អាច​ជួយ​នាង​បាន​ទេ។ គាត់​ក៏​ភ្ញាក់​ខ្លួន​ព្រើត ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ដឹង​សោះ​ថា ខ្ញុំកំពុង​ឈរ​ក្បែរ​នេះ។ គាត់​ក៏​ពឹង​ឲ្យ​ខ្ញុំ​ជួយ​យក​ដប​នោះ​ឲ្យ​គាត់​ ។

ពួកសាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​ជួប​ហ្វូង​មនុស្ស​ដែល​កំពុង​ឃ្លាន​អាហារ នៅ​កន្លែង​ដាច់​ស្រយ៉ាល ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ បាន​ជា​ពួក​គេ​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ប្រាប់​ហ្វូង​មនុស្ស ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យពួក​គេ​អាច​ទៅ​ទិញ​អាហារ​នៅ​ភូមិ​ជុំវិញ”(ម៉ាថាយ ១៤:១៥)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់ហ្វូង​មនុស្ស​ទាំង​នោះ ពួក​គេ​ក៏​បាន​ឆ្លើយ​តប​ថា “នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​និង​ត្រី​ពីរ​ប៉ុណ្ណោះ”(ខ.១៧)។ ពេល​នោះ ពួក​គេ​ហាក់​ដូច​ជា​គិត​តែ​អំពី​ការ​ខ្វះ​ខាត​របស់​ខ្លួន​ប៉ុណ្ណោះ។ តែ​ពួក​គេ​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​កំពុង​តែ​គង់​នៅ​ក្បែរ​ពួក​គេ ដោយ​ទ្រង់​ធ្វើ​ឲ្យ​មាន​នំប៉័ង​កើន​ឡើង​ជា​ច្រើន​សណ្ឋឹក ហើយ​ទ្រង់​ក៏​ជា​នំប៉័ង​ជីវិត​ផង​ដែរ។

ជួន​កាល យើង​ផ្តោត​ចិត្ត​ទៅ​លើ​បញ្ហា​ប្រឈម​ខ្លាំង​ពេក ហើយ​ក៏​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ប្រើ​ទស្សនៈ​របស់​យើង ដែល​ច្រើន​តែ​មាន​កំរិត បាន​ជា​យើង​ភ្លេច​ថា ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កំពុង​តែគង់​នៅ​ក្បែរ​យើង​ជា​និច្ច។ ព្រះ​អង្គ​ជា​អេម៉ាញូអែល…

សំបុត្រលើកទឹកចិត្ត

រូប៊ី(Ruby) ចូល​ចិត្ត​រត់ ច្រៀង រាំ និង​លេង ដូច​ក្មេង​អាយុ​៤​ឆ្នាំ​ដទៃទៀតដែរ។ ប៉ុន្តែ នាង​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរ​ទាំ​អំពី​ការ​ឈឺចាប់ នៅ​ក្បាល​ជង្គង់​របស់​នាង។ ឪពុក​ម្តាយ​របស់​រូប៊ី​ក៏​បាន​នាំ​នាង​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​មើល។ ពួក​គេ​ក៏​បាន​ទទួល​លទ្ធ​ផល​ដ៏​តក់​ស្លត់ ដោយ​គ្រូពេទ្យ​បាន​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហារីក​ជាលីកា​ប្រសាទ ដំណាក់​កាល​ទី៤​។ នេះ​ជា​រឿង​ដ៏​សោក​សៅ​ណាស់។ ឪពុក​ម្តាយ​របស់​នាង ក៏​បាន​ប្រញាប់​នាំ​នាង ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ការ​សម្រាក​ព្យាបាល​របស់​រូប៊ី​នៅ​ពេទ្យ ក៏​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ដោយ​ឈាន​ចូល​ទៅ​ដល់​រដូវ​កាល​នៃ​បុណ្យ​ណូអែល ធ្វើ​ឲ្យ​នាង​កាន់​តែ​ពិបាក​បន្ត​ស្នាក់​នៅ​ទៀត។ ក្នុង​ចំណោម​ពេទ្យ​របស់​រូប៊ី មាន​ពេទ្យ​ម្នាក់​បាន​ផ្តល់​យោបល់ ឲ្យ​គេដាក់​ប្រអប់​សំបុត្រ​នៅ​ក្រៅ​បន្ទប់​នាង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ផ្ញើ​សំបុត្រ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​អធិស្ឋាន និង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​នាង។

បន្ទាប់​មក ការ​អំពាវ​នាវ​ក៏​បាន​កើត​មាន ក្នុង​ហ្វេស​ប៊ុក ហើយ​នៅ​ពេល​នោះ នាង​ក៏​បាន​ទទួល​សំបុត្រ​ជា​ច្រើន ពី​មិត្ត​ភក្តិ និង​អ្នក​ដែល​នាង​មិន​ដែល​ស្គាល់​សោះ។ រឿង​នេះ បាន​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​គេ​រាល់​គ្នា ជា​ពិសេស​គឺ​រូប៊ី។ ជា​សរុប​រូប៊ី​បាន​ទទួល​សំបុត្រ​ជាង​១​សែន​ច្បាប់ ធ្វើ​ឲ្យ​នាង​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​មុន​បន្តិច ហើយ​ទី​បំផុត ​នាង​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស គឺ​ជា​ប្រភេទ​សំបុត្រ​ដែល​រូប៊ី​បាន​ទទួល​(កូល៉ុស ១:២)។ ពាក្យ​ដែល​គាត់​បាន​សរសេរ នៅ​លើ​ទំព័រ​សំបុត្រ​នោះ បាន​ពាំ​នំា​សេចក្តី​សង្ឃឹម ឲ្យ​ពួក​គេ​បន្ត​បង្កើត​ផល​ផ្លែ និង​ចំណេះ​ដឹង ព្រម​ទាំង​កម្លាំង និង​ការ​ស៊ូ​ទ្រំា និង​អត់​ធ្មត់​(ខ.១០-១១)។ សូម​យើង​ស្រមៃ​ថា​ តើ​ពាក្យ​ទាំង​នោះ​បាន​ធ្វើ​ជា​ថ្នាំពេទ្យ​ដ៏​ល្អ​យ៉ាង​ណា សម្រាប់​ពួក​អ្នក​ស្មោះ​ត្រង់…

ត្រចៀកកើតមក សម្រាប់ស្តាប់

កញ្ញា​ដាយអ៊ែន គ្រូហ្គ័រ(Diane Kruger) ​គឺ​ជា​តារា​ភាព​យន្ត ដែល​គេ​បាន​ឲ្យ​ដើរ​តួរ ក្នុង​រឿង​មួយ ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ។ ប៉ុន្តែ ក្នុង​រឿង​នោះ នាង​ត្រូវ​ដើរ​តួរ​ជា​ភរិយា និង​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​ជួប​ការ​បាត់​បង់​ប្តី និង​កូន ហើយ​នាង​មិន​ធ្លាប់​ជួប​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ​យ៉ាង​នេះ ដោយ​ផ្ទាល់​ខ្លួន​ទេ។ នាង​មិន​ដឹង​ថា គេ​អាច​ជឿ​លើ​សមត្ថ​ភាព​សម្តែង​របស់​នាង​ឬ​អត់​ទេ។ ប៉ុន្តែ នាង​បាន​ទទួល​យក​ការ​សម្តែង​នេះ ហើយ​ដើម្បី​ត្រៀម​ខ្លួន​ដើរ​តួរ ក្នុង​រឿង​នេះ នាង​ក៏​បាន​ទៅ​ចូល​រួម នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា ដែល​គេ​បាន​រៀប​ចំ សម្រាប់​ជួយ​អ្នក​ដែល​កំពុង​តែ​ឆ្លង​កាត់​ជ្រលង នៃ​ការទួញ​សោក​ដ៏​ធ្ងន់​ធ្ងរ។

ពី​ដំបូង នាង​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​យោបល់ ពេល​ដែល​អ្នក​នៅ​ក្នុង​ក្រុម​នោះ បាន​ចែក​ចាយ​អំពី​រឿង​របស់​ពួក​គេ។ នាង​ចង់​ជួយ​លើក​ទឹក​ចិត្ត​ពួក​គេ ប៉ុន្តែ យូរ​ៗ​ទៅ នាង​ក៏​បាន​ឈប់​និយាយ ហើយ​គ្រាន់​តែ​ស្តាប់​គេ​និយាយ​វិញ។​ គឺ​ទាល់​តែ​ដល់​ពេល​នោះ ទើប​នាង​ចាប់​ផ្តើម​យល់ អំពី​បទ​ពិសោធន៍ ទុក្ខ​លំបាក និង​ជីវិត​របស់​ពួក​គេ។ ហើយ​នាង​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួក​គេ ដោយសារ​នាង​ប្រើ​ត្រចៀក​ស្តាប់​ពួក​គេ​និយាយ ។

មាន​ពេល​មួយ ហោរា​យេរេមា​បាន​ចោទ​ប្រកាន់​ប្រជាជន​អ៊ីស្រាអែល​ថា បាន​បដិសេធ​មិន​ព្រម​ប្រើ “ត្រចៀក” ស្តាប់ព្រះ​សូរ​សៀង​ព្រះ​អម្ចាស់។​ ហោរា​រូប​នេះ​មិន​បាន​សំចៃ​ពាក្យ​សម្តី​ឡើយ។ គាត់​បាន​ហៅ​ពួក​គេ​ថា “ជន​ជាតិ​ល្ងីល្ងើ ហើយ​ឥត​យោបល់”(យេរេមា ៥:២១)។ ព្រះ​ជា​ម្ចាស់​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ជា​និច្ច ដោយ​មាន​បន្ទូល​ជា​ពាក្យ​នៃ​សេចក្តី​ស្រឡាញ់ ការ​បង្រៀន ការ​លើក​ទឹក​ចិត្ត និង​ការ​ដាស់​តឿន។ ព្រះ​វរបិតា​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រៀន…

ការបម្រើអ្នកដ៏តូចបំផុត

មាន​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ទៅ​រៀន លឿន​ជាង​ពេល​រាល់​ដង ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈាង​ចូលហាង​កាហ្វេ នៅ​តាម​ផ្លូវ​ទៅ​សាលា​របស់​នាង។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ជិត​ដល់​ផ្លូវ​បត់​ចូល​ហាង​កាហ្វេ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​កូន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​កូន នៅ​ពេល​ព្រឹក​នេះ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា នាង​ចង់​ចែក​រំលែក។

យើង​ក៏​បាន​កម្មង់​ទិញ​អាហារ​របស់​យើង ហើយ​ទៅ​បង់​លុយ នៅ​ក្បែរ​បង្អួច​ហាង។ ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រត់​តុ​ថា យើង​ចង់​បង់​លុយ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ដែល​នៅ​ក្រោយ​យើង​ផង​ដែរ។ កូន​ស្រី​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់។

បើ​ប្រៀប​ធៀប​រឿង​នេះ នឹង​រឿង​ធំ​ៗ​ជា​ច្រើន ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ហាក់​ដូច​ជា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ តើពិត​មែន​ទេ? ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​ល្អ ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​តូច​បំផុត ក្នុង​ចំណោម​យើង​ឬ​ទេ?(ម៉ាថាយ ២៥:៤០)។ សូម​យើង​គិត អំពី​អ្នក ​ដែល​នៅ​ក្រោយ​យើង ឬ​នៅ​បន្ទាប់​យើង។ ហើយ​បន្ទាប់​មក សូម​យើង​ធ្វើ “អំពើ​ល្អ​មួយ” ដែល​ប្រហែល​ជា​ការ​ទិញ​កាហ្វេ ឬ​ប្រហែល​ជា​ការ​ធ្វើ​អ្វី​ដែល​លើស​នេះ ឬ​តូច​ជាង​នេះ សម្រាប់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា កាល​ណា​យើង “ធ្វើ​ការ​ទាំង​នោះ”(ខ.៤០) ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​ទ្រង់​ដែរ​។

នៅ​ពេល​ព្រឹក​នោះ ខណៈ​ពេល​ដែល​យើង​បើក​ឡាន​ចេញ​ពី​ហាង​កាហ្វេ​នោះ​ទៅ យើង​ក៏​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះកំពុងទទួល​កាហ្វេ​ពី​អ្នក​រត់​តុ​ក្នុង​ហាង​កាហ្វេ​នោះ។ ស្នាម​ញញឹម​ស្រស់ បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​របស់​អ្នក​ទាំង​ពីរ។—JOHN BLASÉ

ការសួររកទិសដៅ

ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។

នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។

ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។

ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ក៏​បាន​និយាយ​អំពី​ពេល​នោះ​ផង​ដែរ។ កាល​នោះ…